ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់មន្ទីរ អង្គភាព ជំនាញ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់មន្ទីរ អង្គភាពជំនាញ  (អង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងស្ថាប័ន) ដើម្បីពិនិត្យ វឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) នៅពេលខាងមុខ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំបូកសរុបការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) ដែលអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង